Thursday, January 28, 2016

សមាធិវិបស្សនា ព្រះគ្រូហ្គោអេនកា ប្រមូលផ្តុំ

https://www.youtube.com/watch?v=BZLEEH2XwkI&list=PLQBzCHWoWhTz0D7yxqXTd7qFdx0w2gP9I

ធម្មទេសនា មហាសតិបដ្ឋានសូត្រ ថ្ងៃទី៨

https://www.youtube.com/watch?v=A0_toAMrUpg

ធម្មទេសនា មហាសតិបដ្ឋានសូត្រ ថ្ងៃទី៧

https://www.youtube.com/watch?v=G8mQU5JMNaQ

ធម្មទេសនា មហាសតិបដ្ឋានសូត្រ ថ្ងៃទី៦

https://www.youtube.com/watch?v=S3s-ClAxuAk

ធម្មទេសនា មហាសតិបដ្ឋានសូត្រ ថ្ងៃទី៤

https://www.youtube.com/watch?v=9O8IpFF-RFk

ធម្មទេសនា មហាសតិប្បដ្ឋានសូត្រ ថ្ងៃទី៥

https://www.youtube.com/watch?v=wVcxZzd8sOE

ធម្មទេសនា មហាសតិប្បដ្ឋានសូត្រ ថ្ងៃទី៣

ធម្មទេសនា មហាសតិបដ្ឋានសូត្រ ថ្ងៃទី២

https://www.youtube.com/watch?v=ncHa8z-MfEE

ធម្មទេសនា មហាសតិបដ្ឋានសូត្រ ថ្ងៃ១

https://www.youtube.com/watch?v=jeevnWOL_Zw

ការណែនាំ អង្គុយសមាធិវិបស្សនា ដោយលោកគ្រូហ្គោអេនកា

https://www.youtube.com/watch?v=vi40QyunUb0

សមាធិវិបស្សនា LDsayadov 3

https://www.youtube.com/watch?v=Lno91-aIng4

សមាធិវបស្សនា LD sayadov 2

https://www.youtube.com/watch?v=eyPAmyusQBQ

វិបស្សនាលោកគ្រូ LDsayadov 1

https://www.youtube.com/watch?v=vJLzZXdMLiw

សមាធិវិបស្សនា ថ្មី៥

https://www.youtube.com/watch?v=MCJgXSVNw4A

សមាធិវបស្សនា ថ្មី៤

https://www.youtube.com/watch?v=mQ7yHcZ2XtY

សមាធិវិបស្សនា ថ្មី៣

https://www.youtube.com/watch?v=4xWMEiiHTsc

សមាធិវិបស្សនា ថ្មី២

https://www.youtube.com/watch?v=h3qBK4Cm6Ok

សមាធិវិបស្សនា ថ្មី ១

https://www.youtube.com/watch?v=5C6D7cj-mmg&feature=youtu.be

Tuesday, January 26, 2016

Who am I ?

https://www.academia.edu/9495017/Spiritualizing_the_Whole_Life_TEDx_IIM_Ranchi_

សមាធិសំរាប់ក្មេងៗ

http://www.elibraryofcambodia.org/smathi-samrab-komara-komari-ebook/

ពុទ្ធសាសនាភាសិត

http://www.elibraryofcambodia.org/sas-nak-sophea-seth-peak-ti-1-ebook/

mind healing Hok Savan

http://www.elibraryofcambodia.org/ka-pcheabal-rokphlau-chet-tam-vithi-pouthsassna-ebook/

Philosophy

http://www.elibraryofcambodia.org/merean-tossanak-vichea-ebook/

Elibrary of Cambodia

http://www.elibraryofcambodia.org/

Khmer -ebook


http://www.khmer-ebook.blogspot.com/

What Buddha teach us ?


https://www.facebook.com/photo.php?fbid=1761573410737014&set=a.1761573390737016.1073741899.100006531158200&type=3&theater

Hok Savann

https://www.facebook.com/venhoksavann.phd/?pnref=story

Khmer digital library

https://www.facebook.com/khmerdigitallibrary/

Tuesday, January 12, 2016

ការហាត់សមាធិវិបស្សនា

មេរៀនទី១
សេចក្តីណែនាំក្នុងជំហានសមាធិវិបស្សនា

I សេចក្តីរួមនៃសមាធិវិបស្សនា
សមាធិវិបស្សនា រួមមាន ៣ផ្នែកធំ ១) ការរៀនសមាធិជាមួយដង្ហើម Anapana Sati meditation ) សមាធិវិបស្សនា ការពិនិត្យវេទនាលើរូបកាយទាំងមូល ការសំរូត សតិពីក្បាលដល់ចុងជើង ៣) ការផ្សាយមេត្តាធម៌ ។
សមាធិជាវិធីមើលទៅក្នុងខ្លួន Contemplation ដឹងហេតុការណ៍សព្វយ៉ាង អំពី ខ្លួនឯងផ្ទាល់ តាមរយៈនេះ ការសំអាតចិត្តនឹងប្រព្រឹត្តឡើង ការរៀបរយក្នុងខ្លួនកើត មាន ពិសេសគឺការរំដោះចិត្ត ដែលជាប់ជំពាក់ក្នុងជីវិត ។ ជីវិតនឹងបានជួបនិងក្តី សប្បាយរីករាយ សុភមង្គល។ មានសតិដឹងគឺជាការរំដោះចិត្តសព្វយ៉ាង។
Iiសមាធិជាមួយដង្ហើម
)ការកាន់សីល៥ជាចំណុចចាំបាច់សំរាប់ហាត់សមាធិ។
) ទីកន្លែង បើមានកន្លែងមួយដោយឡែកក្នុងផ្ទះ បើមានរូបព្រះពុទ្ធជា ប្រសើរ។ បើហាត់អង្គុយនៅកន្លែងដដែល បង្កើតទំលាប់ ទីនោះនឹងកើតមានបារមី មានឋាមពល ជំនួយដល់ ការប្រតិបត្តិ ។
) សំលៀកបំពាក់ រលង់ពុំរឹបចង្អៀត សំរួលបន្ធូរស្រួល
) របៀបអង្គុយ មានពីរយ៉ាង អង្គុយពែនព្នែន អង្គុយលើកៅអី ( បាតជើង ទាំងគូររៀបផ្ទាល់ក្តារ )។ អង្គុយបែបណាដែលអ្នកអាចបានយូរ ។
អង្គុយត្រង់ខ្លួនពុំទ្រេតទៅមុខទៅក្រោយ ទៅជំហៀង ពុំផ្អែកទៅក្រោយ អង្គុយដោយសំរួល relaxពុំប្រឹងឡើយ។
)ពេលវេលាល្អ ពេលព្រឹកព្រលឹមភ្ញាក់ពីដេក ពេលមួយទៀកនៅពេលថ្ងៃ បើឳកាសអំណោយ មុនពេលចូលដេក។រយៈពេលអាចចាប់ផ្តើមពី២០នាទីឡើងទៅ សូមកុំបង្ខំ ទំលាប់បន្តិចម្តងៗកើនឡើង តាមអធ្យាស្រ័យរូបកាយអ្នកផ្ទាល់។ ជួនបង្ខំ ពេកអាចនាំឲ្យធុញទ្រាន់ លែងចង់បន្តសមាធិ។សូម បង្កើតទំលាប់ទៀងទាត់។
) ពេលប្រតិបត្តិ សូមរក្សាភាពអំណត់តស៊ូក្នុងរយៈពេលអង្គុយ ប៉ុន្តែសូមឲ្យ ដំណើរការប្រព្រឹត្តទៅធម្មតា កុំប្រឹងខុសពីធម្មតា។ អ្នកត្រូវមានឥរិយាបទទទួលយក គ្រប់រូបភាពនៃសមាធិ Accept whatever happens. ពុំប្រកែកតវ៉ា ពុំប្រឆាំង អ្វីៗ កើតមានជុំវិញខ្លួន លើខ្លួន ក្នុងខ្លួនគ្មានល្អ គ្មានអាក្រក់ ជាដំណើរប្រែប្រួល ធម្មតានៃធម្មជាតិ។ សូមតាំងក្នុងសភាពមិត្តភ័ក្តិនឹងរូបកាយនេះ នឹងចិត្តនេះ Be friend with your mind and body ។ សូមប្រកាន់ឥរិយាបទអាណិតមេត្តា ដល់រូប កាយនិងចិត្តនេះ Love and have compassion to your body and mind. អ្នកប្រៀប ដូចជាមាតាដែលអាណិត អាសូរកូនចៅ ( គឺកាយនិងចិត្តនេះឯង) ពេលចិត្តនេះ កើតទុក្ខ ឈឺចាប់ ព្រួយ ភ័យ ស្ត្រេះ ខឹង ច្រណែន។ សូមសណ្តោស អត់ឳនទោស កំហុសដែលរូបកាយនេះធ្លាប់បានប្រព្រឹត្ត Forgive forgive forgive
) ចូរខិតខំប្រតិបត្តីទៅ ស្ងប់ចិត្ត ភាពធូរស្រាលក្នុងចិត្ត សប្បាយរីករាយនឹង មកដល់ ដោយឯកឯង។
)ជំហានក្នុងការប្រតិបត្តិ
ជំហានទី១ )មុននឹងចាប់ផ្តើមអង្គុយ សូមថ្វាយបង្គំព្រះពុទ្ធបីដង ហើយ និយាយថា តិចៗខ្លួនឯង ខ្ញុំមានសំណាងណាស់ដែលបានជួបនឹងព្រះពុទ្ធសាសនា ខ្ញុំសូមព្រះ ពុទ្ធ ព្រះធម៌ ព្រះសង្ឃ រតនត្រៃទាំងបីលោកជួយគាំទ្រដល់ការហាត់ សមាធិនេះ ខ្ញុំសូមថ្វាយកាយទាំងមូល ខ្ញុំសូមថ្វាយចិត្ត អារម្មណ៍ ជំនឿទាំងមូល ដល់ព្រះរតន ត្រៃទាំងបី ។
សូមនិយាយដោយមានជំនឿស្មោះពីក្នុងដួងចិត្ត ពុំមានការសង្ស័យ ឡើយ បើកាន់តែមានជំនឿ នឹងមានបារមីរតនត្រៃទាំងបីមកជួយដ៏ពិតប្រាកដ។
ជំហានទី២ ការអង្គុយ បើមានពេលគ្រប់គ្រាន់ សូមអនុវត្តដូចតទៅ៖
សូមដកដង្ហើមធំៗ វែងៗចេញនិងចូល បីដង។
ចូរចងចាំថាកិច្ចការសំខាន់បំផុតគឺ ទី១ ត្រូវមានសតិដឹង អ្វីៗដែលកំពុងកើតមាន នៅពេលនេះ To be in the present moment.។ ទី២ សូមព្យាយាមរង់ចាំ ពុំធ្វើអ្វីឡើយ ។សមាធិនឹងសំដែងឡើងដោយឯកឯង គឺយូរៗទៅអ្នកនឹងមានឧបករណ៍សំរាប់គ្រប់គ្រងចិត្តតាមការព្យាយាមហាត់ពីរចំណុចខាងលើនេះ។
ពេលនេះសូមបិតភ្នែក ហើយយក ពេលមួយភ្លែតតាំងសតិឲ្យនៅក្នុងពេលនេះ ម៉ោងនេះ កន្លែងនេះ Here and Now ។ មានសតិដឹងពេលនេះ Here and Now តាមរយៈញាណទាំង៥ សូមដឹងថា អាកាស ធាតុក្នុងបន្ទប់ ដងខ្លួនប៉ះអ្វីខ្លះ ? ដឹងថាដងខ្លួនឯងកំពុងអង្គុយ ឮសំឡេង ដឹងថា ខួរក្បាលកំពុងគិតអំពីអ្វីមួយ តើមានអារម្មណ៍អ្វី សូមគ្រាន់តែដឹង គ្រាន់តែដឹង គ្រាន់តែដឹង ពុំពិចារណា ពុំប្រៀបធៀប ពុំគិតគូរអ្វីឡើយ បើកសតិទូលាយ។
ជំហានទី៣ សូមសំរូតសតិនិងបន្ធូរភាពតឹងតែងក្នុងរូបកាយទាំងមូល scan your body ដោយដាក់សតិទៅតាមកន្លែងនីមួយៗ ពីក្បាលដល់ចុងជើង Soften every part of your body អាចដាក់សតិទៅលើក្បាល ហើយបន្ធូរ relaxនៅទីនោះ ហើយធ្វើហូរ ហែរមក មុខ ករ ស្មារ ដៃ ទ្រូង ពោះ ខ្នង គូត ជើង  ហើយសារឡើងទៅលើវិញហូរហែរ ចុះឡើងពីរដង។ អាចធ្វើលឿនៗ ។នេះជា របៀប ធ្វើម៉ាសាខ្លួនឯងមួយភ្លែត។
ជំហានទី៤ ឥឡូវសូមទទួលអារម្មណ៍ថា រូបកាយនេះកំពុងដកដង្ហើម សូម ដឹងថារូបកាយ នេះកំពុងដកដង្ហើម។ សូមដកដង្ហើមវែងៗធំៗ ម្តងទៀត បន្ទាប់ មកបណ្តោយឲ្យ ដង្ហើមគេធ្វើដំណើរតាមធម្មជាតិ យើងមានភារៈគ្រាន់តែដឹង ប៉ុណ្ណោះ។ សូមចាប់ យកកន្លែងគោល យុទ្ទការនៅនឹងច្រមុះ ដំបន់ត្រីកោណ រុនច្រមុះ សូមដឹងវេទនា Sensation នៅទីនោះក្នុងពេលដកដង្ហើមចេញនិងចូល ។ វេទនាទាំង នោះអាចជា ខ្យល់ចេញ ដឹងថាខ្យល់ចេញ ខ្យល់ចូលដឹងថាខ្យល់ចូល
ខ្យល់ត្រជាក់ក្តៅ ញ័រៗ ធ្ងន់ ស្រាល ខ្លាំងខ្សោយ ខ្យល់វែងខ្លី ខ្យល់យឺតលឿន ខ្យល់ ជ្រៅរាក់ ខ្យល់ប៉ះមាត់រុន ច្រមុះ ខ្យល់ប៉ះរុន ខាងក្នុង ខ្យល់ប៉ះរុនច្រមុះឆ្វេង ខ្លាំង ឬស្តាំ ខ្យល់ប៉ះរុនច្រមុះ ទាំងសង្ខាង ។ សូមមានសតិដឹងតាមសភាពពិត ពុំចង់កែ ប្រែអ្វីឡើយ តាមធម្មជាតិ នៃដង្ហើម Feel breath as it is ។ សូម មានឥរិយាបទដូច សត្វឆ្មាឃើញកណ្តុររត់ ចូលរុន វានៅចាំ មាត់ រុនកណ្តុរ វាចាំពុំដាក់ ភ្នែក Stay alert and be present, be here and now ។ មានសតិដឹងជាប់ជានិច្ច មានសតិ មានសតិ មាន សតិ !!!
សូមសង្កត់ធ្ងន់ចំណុចដាក់ដង្ហើមឲ្យដំណើរការធម្មតា មានន័យថាយើង ពុំច្រៀតជ្រែកដង្ហើមឡើយ យើងពុំបង្កើតដង្ហើមឡើយ យើងពុំមានបំណងចង់ កែប្រែដង្ហើមឡើយ។ យើងពុំវិភាគ ពិចារណា ពុំប្រៀបធៀប ពុំប្រើខួរក្បាល ។
អ្នកនឹងជួបនឹងការបែកសតិ ព្រោះចិត្តនឹងនាំអ្នកឲ្យទៅដើរលេងខាងក្រៅ ពីការនៅនឹងដង្ហើម។ អ្នកអាចអាចនឹកឃើញរឿងពីម្សិល កើតកំហឹង ព្រួយព្រោះ ហេតុនេះ ហេតុនោះជាខ្សែបន្តបន្ទាប់។អ្នកអាចឃើញរឿងពីក្មេង រឿងនយោបាយ សាសនា គ្រួសារ សប្បាយក្នុងសភាពណាមួយ។ បាទ សូមអ្នកត្រូវតែភ្ញាក់រលឹក ដឹងថា អូអាត្មាអញគិតអំពីនយោបាយទេតើ កត់សំគាល់ដោយប្រើពាក្យ នយោ បាយ ៗ ហើយសូមដកសតិមកដង្ហើមវិញ។ អូ ខ្ញុំគិតទៅកូនដែលស្លាប់កន្លងមក ហើយទេតើ ! សូមកត់សំគាល់ដោយដាក់ពាក្យ កូនៗៗ ហើយដកសតិមកដង្ហើម វិញ។ អូ ខ្ញុំនឹកឃើញនៅពីក្មេងអាយុ៥ឆ្នាំ សូមដាក់ពាក្យថា ពីមុនៗៗ ហើយត្រឡប់ មកដង្ហើមវិញ។ អូ ឮសូរឡានខាងក្រៅផ្ទះទេតើ អាចកត់សំគាល់ដោយដាក់ ពាក្យ ថា ឡានៗៗ ហើយត្រឡប់មកដង្ហើមវិញ។ អូ រមាស់ចង្កេះ ហើយ អាចកត់សំគាល់ ថា ដោយដាក់ពាក្យថា រមាស់ៗហើយត្រឡប់មកដង្ហើមវិញ។ អូ ខ្ញុំចង់បានហាត់ សមាធិឲ្យល្អហើយ សូមកត់សំគាល់ដោយដាក់ពាក្យថា ចង់បាន ៗ ហើយត្រឡប់ មកដង្ហើមវិញ។ ពេលណាអ្នកអាចត្រឡប់មកដង្ហើមម្តងបាន នេះជាជោគជ័យ ធំណាស់ អ្នកកាន់តែពង្រីកសមត្ថភាពច្រើនឡើងៗ។
តាមដំណើរនេះ អ្នករៀនផ្តាច់សតិពីចិត្តរវើរវាយ ទៅឆ្វេងទៅស្តាំ ទៅលើ ទៅក្រោម ដោយយកដង្ហើមជាយុទ្ទការ ជាចំណុចកណ្តាល ជាបណ្តូល ជាទីជ្រក កោន។ ប្រតិបត្តិយូរៗទៅ អ្នកនឹងកាន់តែអាចតាំងនៅនឹងដង្ហើមច្រើនឡើងៗ យូរឡើងៗ អ្នកកាន់តែមានលំហរក្នុងចិត្តធំឡើងៗ ភាពស្ងប់សុខស្រួល silence silence silence សូមបន្តហាត់ផ្តាច់អារម្មណ៍ដូចនេះតទៅ។
សូមជូនរូបភាពប្រៀបធៀបមួយ ។ នៅក្នុងកន្ទប់ជណ្តើរយន្ត មានមនុស្ស ១០នាក់ចង្អៀតណែន រើខ្លួនពុំរួច ថប់ខ្យល់ដកដង្ហើម ។ តែមនុស្ស១០នាក់ដដែល ឋិតនៅក្នុងព្រះគុហាឈឺធំធេង យើងមានអារម្មណ៍ធូរស្រាល ស្រួលខ្លួន អ្នកសមាធិ ដល់ពេលអាចរស់នៅដោយមានដង្ហើមជាគោលហើយ គេកាន់តែមានលំហរធំឡើង ៗ ធូរស្រាលក្នុងចិត្ត សំរាកលំហែជាប់ កើតក្តីសប្បាយរីករាយ នឹងជីវិតជាងពុំទាន់ ហាត់សមាធិ។។ ការសំអាតចិត្ត អារម្មណ៍កើតមានក្នុងខ្លួន។ មនុស្សមានភាពនឹងនរ អារម្មណ៍ មានអំណត់ កើតប្រាជ្ញា ធ្វើអ្វីៗប្រកបដោយគតិបណ្ឌិត។
ជំហានទី៥
លុះដល់ទីបញ្ចប់សមាធិ ពុំគួរងើបភ្លាមៗនោះទេ ត្រូវដកដង្ហើមធំម្តង ហើយ មានសតិដឹងពីរូបកាយទាំងមូល បើភ្នែក និងមានសតិតាមញាណទាំង៥នោះៗ ហើយងើបឡើងសន្សឹមៗមកជាធម្មតាវិញ។
សត្រូវរបស់សមាធិ សូមប្រយ័ត្នមាមកផ្ចាញ់ ១)ចិត្តបង្ករការសង្ស័យ អូស ទាញយើងឈប់ប្រតិបត្តិ ២)ចិត្តប្រឡប់ធ្វើឲ្យយើងភ្លេច ៣) ចិត្តវាប្រាប់យើង ថា រវល់ណាស់ ចាំពេលក្រោយទៅ ៤)ចិត្តបង្កើតការស្អប់សមាធិតាមប្រការផ្សេងៗ ៥) ចិត្តបង្ករឲ្យធុញទ្រាន់ ៦) ជួនកាលដោយលទ្ធផលយឺតពេក បាត់សេចក្តីក្លាហាន នឹងបន្ត។